កាតព្វកិច្ច

Eng. Obligation
Fr. obligation

ចំណងតាមផ្លូវច្បាប់ ដែលចងបុគ្គលពីរនាក់ដោយឱ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថា “កូនបំណុល” មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀតដែលបានកំណត់ហៅថា “ម្ចាស់បំណុល” ។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។