ករណីយកិច្ចផ្ដាច់មុខ

Eng. exclusive duty
Fr. devoir exclusif

ករណីយកិច្ច ដែលផ្សារភ្ជាប់នឹងបុគ្គលិក​លក្ខណៈ របស់បុគ្គលណាមួយដែលមិនអាចត្រូវបានផ្ទេរ តាមរយៈសន្តតិកម្ម។

ឧ.កូនមានករណីយកិច្ចចិញ្ចឹមឪពុកម្ដាយ នៅពេលដែលឪពុកម្ដាយចាស់ជរា។ នៅពេល ដែលកូននេះស្លាប់ ករណីយកិច្ចនេះមិនត្រូវបានផ្ទេរទៅសន្តតិជនរបស់កូននោះឡើយ។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។