កម្មវត្ថុ

Eng. object
Fr. objet (m.)

មនុស្សណាម្នាក់ ក្រុមណាមួយ ឬអ្វីមួយ ទាំងរូបី ទាំងអរូបី ដែលទទួលរងអំពើ(ផ្លូវកាយឬផ្លូវចិត្ត) ពីប្រធានឬអ្នកធ្វើអំពើ។

ឧ.១- លោក “ក” ត្រូវបានលោក “ខ” ប្រើប្រាស់ដើម្បីសម្រេចបំណងរបស់ខ្លួន។ ក្នុងករណីនេះលោក “ក” គឺ ជាកម្មវត្ថុ ឯលោក “ខ” គឺជាប្រធាន (អ្នកធ្វើអំពើ) ។

ឧ.២-​ សច្ចភាពដែលក្រុមណាមួយកំពុងស្វែងរកដើម្បីដោះស្រាយជម្លោះឬបញ្ហាណាមួយដែលកំពុងកើតឡើង គឺជាកម្មវត្ថុ ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។