អាកាសធាតុ

Eng. Climate

លក្ខខណ្ឌបរិយាកាស និងបាតុភូតឧតុភូតមធ្យមនៃរដូវទាំងអស់ គិតជាស្ថិតិមធ្យមភាគរបស់តំបន់ណាមួយ ដែលពិនិត្យឃើញរយៈពេលយូរឆ្នាំ/៣០ឆ្នាំ។ លក្ខខណ្ឌបរិយាកាស / វិសមរូបអាកាសធាតុមានសម្ពាធបរិយាកាស សីតុណ្ហភាព សូរ្យការ សំណើម ទឹកភ្លៀង ពពក ខ្យល់។ អ្នកជំនាញភូមិវិទ្យាបានបែងចែកអាកាសធាតុជាប្រាំក្រុមគឺ៖

១-អាកាសធាតុក្ដៅ

២-អាកាសធាតុក្បែរត្រូពិក

៣-អាកាសធាតុត្រជាក់បង្គួរ

៤-អាកាសធាតុត្រជាក់

៥-អាកាសធាតុភ្នំ

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ