បទឧក្រិដ្ឋ
Eng. felony, crime
Fr. crime
បទល្មើស ដែលមានទណ្ឌកម្មធ្ងន់ធ្ងរបំផុត។ បទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមានរយៈពេលលើសពី៥(ប្រាំ)ឆ្នាំ និងក្រោមឬស្មើនឹង៣០(សាមសិប)ឆ្នាំ ឬដាក់ពន្ធនាគារ អស់មួយជីវិត។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។